រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹក នាំក្រុមការងារ ចុះពិនិត្យស្ថិតិខ្នងផ្ទះ និងចំនួនមនុស្សដែលបានសាងសង់ផ្ទះ និងធ្វើការកាប់ទន្ទ្រានដីព្រៃបែបអណាធិបតេយ្យលើដីបំរុងរបស់រដ្ឋ ស្ថិតនៅចំណុចព្រែកពពែល ភូមិតាចាត

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៤ ខែវិច្ឆិកា​ ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំក្រុមការងារដោយមានការចូលរួមសហការពីមន្ទីរ ដ.ន.ស.ស ខេត្ត មន្ទីរបរិស្ថានខេត្ត តំណាងភូមិ ឃុំ កម្លាំងអធិការស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កម្លាំងកងរាជអាវុធហត្ថស្រុក និងការិយាល័យ ដ.ន.ស.ភ ស្រុក បានចុះពិនិត្យស្ថិតិខ្នងផ្ទះ និងចំនួនមនុស្សដែលជាសាច់ ញាតិរបស់លោក ព្រំ រ៉ា និងលោក ឆែម ឌឿន រួមទាំងបក្ស ពួកដែលបានសាងសង់ផ្ទះ និងធ្វើការកាប់ទន្ទ្រានដីព្រៃបែបអណាធិបតេយ្យលើដីបំរុងរបស់រដ្ឋ ស្ថិតនៅចំណុចព្រែកពពែល ភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង