នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមសម្របសម្រួល ជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកោះកុង ដែលបានចុះធ្វើការចាប់ឆ្នោតយកក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការវិនិយោគរបស់ក្រុមហ៊ុនយូញៀន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ប្រជាពលរដ្ឋដែលស្នើសុំដោះស្រាយគោលនយោបាយបន្ថែម ប្រភេទ៣ មានចំនួន ៨៦គ្រួសារ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១
ថ្ងៃនេះ ជាថ្ងៃសីល
November 4, 2021