/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះសួរសុខទុក្ខកសិករសមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិឬស្សីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង

ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១

លោក មុន ចាន់សុភាព អនុប្រធានអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្រុកថ្មបាំង រួមដំណើរដោយ លោកស្រី ម៉ៅ ចរិយា ទីប្រឹក្សាផ្នែកទីផ្សារ លោក ស៊ឹម សុជាតិ ទីប្រឹក្សាត្រួតពិនិត្យ និងវាយតម្លៃ និងលោកស្រី ស៊ុង សុក្រខួច ភ្នាក់ងារផ្សព្វផ្សាយឃុំឬស្សីជ្រុំ បានចុះសួរសុខទុក្ខកសិករ ប៊ូ ឆោម សមាជិកបណ្តុំអាជីវកម្មបន្លែនៅភូមិឬស្សីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។ ក្នុងដំណើរសាកសួរសុខទុក្ខនោះ ក្រុមការងារបានប្រមូលនូវព័ត៌មានពីការដាំដុះ ការលក់ទៅកាន់ទីផ្សារ បញ្ហាប្រឈម និងផែនការបន្តរបស់កសិករ។

ភរិយាកសិករ ប៊ូ ឆោម បានជំរាបជូនថាក្នុងពេលបច្ចុប្បន្ននេះគាត់កំពុងដាំដុះត្រសក់លើផ្ទៃដី ៤៥ម គុណនឹង ៧០ម ដែលមាន ២៨រង ដែលមកដល់ពេលនេះគាត់ប្រមូលផលបាន ០៤ថ្ងៃ បានផលប្រមាណ ១០០គីឡូក្រាមក្នុង០១ថ្ងៃ ហើយតាមបទពិសោធន៍នៃការដាំគ្របរង និងប្រើប្រាស់ប្រព័ន្ធទឹកដំណក់នេះ ក្នុងទំហំដូចគ្នាគាត់ប្រមូលផលបានរហូតដល់ ៣០០គីឡូក្រាម នៅថ្ងៃផ្លែច្រើនបំផុត និងរយៈពេលពេញមួយខែ។

ចំពោះតម្លៃទីផ្សារត្រសក់លក់នៅក្នុងភូមិគាត់គឺពី ១ ០០០រៀល ទៅ ២ ៥០០រៀល ដែលរាល់ថ្ងៃនេះគាត់លក់បាន ១ ៨០០រៀលក្នុង០១គីឡូក្រាម។

ដោយឡែកបរិមាណតម្រូវការក្នុងទីផ្សារ គឺមិនមានអ្វីជាបញ្ហានោះទេ ដោយគេអាចទទួលទិញក្នុង ១ថ្ងៃរហូតដល់ ១ ០០០គីឡូក្រាម ឬច្រើនជាងនេះនៅរដូវនេះ។

ដោយសារត្រសក់អាចជួយអោយគាត់មានប្រាក់ចំណូលគ្រប់រដូវ កសិករ ប៊ូ ឆោម បាននិងកំពុងពង្រីកដីដាំដុះដំណាំត្រសក់ ០១ហិចតាបន្ថែមទៀត ហើយនៅពេលប្រមូលផលត្រសក់នេះអស់ គាត់គ្រោងនឹងដាក់ដាំដំណាំយកស្លឹកនៅក្នុងរងត្រសក់នេះឡើងវិញ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះផ្តិតយករូបភាពទីតាំងចាក់សំរាមរបស់ខេត្ត ស្ថិតនៅឃុំទទួលគគីរស្រុកមណ្ឌលសីមា ដើម្បីត្រៀមរៀបចំផែនការកែសម្រួលជាថ្មី

  • ហេង គីមឆន/
    15/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះពិនិត្យ និងវាយតម្លៃគម្រោងផ្លូវបេតុង ចំនួន ២ខ្សែ ប្រើប្រាស់មូលនិធិឃុំថ្មស ឆ្នាំ២០២៥ បានសាងសង់បញ្ចប់១០០%

  • ហេង គីមឆន/
    15/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីខួបបុណ្យគម្រប់៧ ថ្ងៃ ដើម្បិឧទ្ទិសកុសលជូនដល់ដួង វិញ្ញាណក្ខន្ធ ឯកឧត្តម ចាន់ សុវណ្ណ(ទ្រី គឹមសាន) ត្រូវជា ឪពុកបង្កើត លោកឧត្តមអគ្គារនុរក្ស.២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    15/03/2026

    ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំង លោក រំ ម៉ាលី តំណាងគណៈអុីមាំខេត្ត លោក ម៉ាត់ ស៊ឹម សមាជិកក្រុមប្រឹក្សាក្រុង អជ្ញាធរភូមិ បានអញ្ជើញសំណេះសំណាល​ សួរសុខទុក្ខ និងប្រគល់ កញ្ចប់អាហាររ៉ម៉ាឌន ចំនួន ៧៤ គ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    សេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦

  • ហេង គីមឆន/
    14/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ស្តីពីការធ្វើបច្ចុប្បន្នភាពមគ្គុទ្ទេសក៍វិនិយោគខេត្តកោះកុង (Koh Kong Investment Guide) និងវឌ្ឍនភាព នៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តកោះកុង