ថ្ងៃអង្គារ-ពុធ ១២-១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០២១
លោក ហួ ងី អនុប្រធានមន្ទីរ តំណាងអោយលោកប្រធានមន្ទីរផែនការខេត្ត បានដឹកនាំសហការី០២រូប ចូលរួមវគ្គពង្រឹងសមត្ថភាពស្តីពី ការប្រើប្រាស់បញ្ជីសំនួរ និងការស្រង់ទិន្នន័យមូលដ្ឋាន ភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក-ខណ្ឌ រាជធានី ខេត្ត នៅទីរួមខេត្តក្រចេះ។ វគ្គពង្រឹងសមត្ថភាពនេះបានបែងចែកជាពីរក្រុម ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការ ក្រសួងផែនការ និងជាប្រធានក្រុមការងារ វិមជ្ឈការ វិសហមជ្ឈការក្រសួងផែនការ ព្រមទាំងមានសមាសភាពអញ្ជើញចូលរួមទាំងពីរក្រុម រួមមានថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរផែនការទាំង ២៥ រាជធានី-ខេត្ត ដែលបានរៀបចំដោយក្រុមការងារវិមជ្ឍការនិងវិសហមជ្ឍការក្រសួងផែនការ។