ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងលោកមេឃុំប៉ាក់ខ្លង បានចូលរួមកិច្ចប្រជុំសម្រុះសម្រួលវិវាទដីធ្លីរវាងឈ្មោះ គួន សុភាព និងឈ្មោះ តែ គុយហៀក មានទីតាំដីស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ។