/ / / / /

(សេចក្តីជូនដំណឹងស្តីពី៖ការរៀបចំផ្សាយផ្ទាល់ នូវកិច្ចសម្ភាសន៍ជាមួយវាគ្មិនតាមរលកវិទ្យុសាគរកោះកុង FM94.5MHz ក្រោមប្រធានបទ ការរួមគ្នា ទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩)

សាខា កក្រក ខេត្តកោះកុង៖
(សេចក្តីជូនដំណឹងស្តីពី៖ការរៀបចំផ្សាយផ្ទាល់ នូវកិច្ចសម្ភាសន៍ជាមួយវាគ្មិនតាមរលកវិទ្យុសាគរកោះកុង FM94.5MHz ក្រោមប្រធានបទការរួមគ្នា ទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩)
ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការ​ការពារជំងឺឆ្លងកូវីដ១៩​​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា,​ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង​ ដែលមាន​ ឯកឧត្តម លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា ក្រោមការឧបត្ថម្ភរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC)
នៅថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២១នេះ វេលាម៉ោង១១.០០ ដល់ម៉ោង១២.០០ នាទីថ្ងៃត្រង់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមួយ វិទ្យុសាគរកោះកុង FM94.5MHz និងមានការរៀបចំផ្សាយផ្ទាល់ នូវកិច្ចសម្ភាសន៍ជាមួយវាគ្មិនតាមរលកវិទ្យុខេត្តកោះកុង ក្រោមប្រធានបទ(ការរួមគ្នា ទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩)។ដែលមានការអញ្ជើញចូលរួមសម្របសម្រួលពីវាគ្មិន៖១.លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ។២.លោក សាម វណ្ណថា មន្ត្រីឆ្លើយតបបន្ទាន់ជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តកោះកុង

ការរៀបចំកម្មវិធីនេះឡើង ក្នុងគោល បំណង ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាចង់អោយប្រជាពលរដ្ឋ បានយល់ដឹងអំពីការចូលរួម និងទទួលខុសត្រូវ ក្នុងការទប់ស្កាត់ ការចម្លងវីរុសកូវីត-១៩។

លោកអ្នកមានបំណងចូលរួមមតិយោបល់ ឬសាកសួរព័ត៌មានបន្ថែម អាចទូរស័ព្ទចូលរួមតាមរយៈលេខទូរស័ព្ទ២ខ្សែដូចខាងក្រោមៈ
០៩៦ ២៧ ១៧ ០៧៥
០៨៨ ៦៣ ៦៨ ៣២៤

វាគ្មិន រង់ចាំទទួលបកស្រាយ នូវរាល់ចម្ងល់ របស់អស់លោកអ្នក ដោយក្តីរីករាយ! សូមអរគុណ!

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    រដ្ឋបាលឃុំថ្មដូនពៅ សហការជាមួយលោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង ចុះបើកប្រអប់សំបុត្រការិយាល័យប្រជាពលរដ្ឋ ក្នុងឃុំថ្មដូនពៅ

  • រដ្ឋបាលស្រុកថ្មបាំង/
    26/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែសីហាឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកថ្មបាំង

  • ហេង គីមឆន/
    26/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្ដីទី ដឹកនាំ លោកស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកមេបញ្ជាការរងវរលេខ៨២៧ លោកនាយរងការិយាល័យទំនាក់ទំនងព្រំដែនBLO លោកអធិការរងទទួលការងារប្រឆាំងគ្រឿងញៀនក្រុង-ស្រុក និងកម្លាំងជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

  • ហេង គីមឆន/
    26/08/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោកពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រ នៅស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ១២ប្រអប់

  • ហេង គីមឆន/
    26/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលមានជំងឺ និងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/08/2026

    លោក សយ សុផល នាយករងរដ្ឋបាលសាលាស្រុក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក