លោក សុខ ចេង មេឃុំកោះស្ដេច បានដឹកនាំក្រុមប្រឹក្សាឃុំកោះស្ដេច នឹងលោកមេភូមិកោះស្ដេច បានចុះសួរសុខទុក្ខគ្រួសារដែលស្លាប់ដោយសារកូវីដ -១៩ នឹងបានពាំនាំថវិការបស់រាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២.០០០.០០០រៀល នឹងថវិកាសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្រ្ដីក្រសួងការពារជាតិ ចំនួន៥០០.០០០រៀល ជូនគ្រួសារដែលស្លាប់ដោយជម្ងឺកូវីដ -១៩ សរុប ២.៥០០.០០០រៀល ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង៕
ថ្ងៃព្រហស្បត្តិ៍ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
ប្រភព ជីប ជីវិន