លោក ទុំ នី អភិបាលរងស្រុក បានដឹកនាំក្រុមការងារបោះបង្គោលព្រំបានចុះពិនិត្យ ទីតាំងដីដែលបងប្អូនប្រជាពលរដ្ឋកំពុងដាំដុះតំបន់ឥណទានកាបូន ដើម្បីផ្ទៀងផ្ទាត់ចំណុចព្រំអនុក្រិត្យលេខ៣០និងចំណុចព្រំឥណទានកាបូន នៅក្នុងភូមិសាស្រ្ដឃុំឬស្សីជ្រុំ ដោយមានការអញ្ជើញចូលរួមពី លោកមេឃុំឬស្សីជ្រុំ មេភូមិ និងក្រុមការងារដែលពាក់ព័ន្ធ ។
ថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១
October 26, 2021
ប្រភព រដ្ឋបាលស្រុកថ្មបាំង