រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលរកឃើញ ក្នុងដំណើរបេសកកម្មរបស់ប្រតិភូ IFAD លើការអនុវត្តសកម្មភាពការងារកម្មវិធី ASPIRE ទូទាំងប្រទេស

ថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តកោះកុង បានដឹកនាំក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលរកឃើញ ក្នុងដំណើរបេសកកម្មរបស់ប្រតិភូ IFAD ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លើការអនុវត្តសកម្មភាពការងារកម្មវិធី ASPIRE ទូទាំងប្រទេស ដែលកិច្ចប្រជុំនេះសម្របសម្រួលដោយលោក Manu Jouve តាមរយៈប្រព័ន្ធវីដេអូបញ្ជូនសម្លេង និងរូបភាព (Video Zoom Meeting/Conference) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង