រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានដឹកនាំក្រុមការងារបច្ចេកទេសចូលរួមវេទិកាពិគ្រោះយោបល់ថ្នាក់ខេត្ត​ ស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​ (២០២២-២០២៤)​ របស់រដ្ឋបាលខេត្តកោះកុង។

ថ្ងៃសុក្រ​ ១រោច​ ខែអស្សុជ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២១​ (រដ្ឋបាលមន្ទីរផែនការខេត្តកោះកុង)

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​បានដឹកនាំក្រុមការងារបច្ចេកទេស​លោក​ ជ​ា​ ស៊ីវត្រា​ អនុប្រធានមន្ទីរផែនការខេត្ត​ លោក​ អ៊ុំ​ វណ្ណារ៉ា​ ប្រធានការិយាល័យផែនការខេត្ត​ លោក​ ជឺ​ ពុទ្ធីម​ អនុប្រធានការិយាល័យផែនការខេត្តចូលរួមក្នុងវេទិកាពិគ្រោះយោបល់​ថ្នាក់ខេត្ត​ ស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​ (២០២២-២០២៤)​ របស់រដ្ឋបាលខេត្តកោះកុង។​

ក្រោមអធិបតីភាព​÷ លោក​ អ៊ុក​ ភ័ក្ត្រា​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ​ មិថុនា​ ភូថង​ អភិបាលនៃគណៈអភិបាលខេត្តកោះកុង​ និងសមាសភាពអញ្ជេីញចូលរួម​ ឯកឧត្តម​ លោកជំទាវ​ សមាជិក្រុមប្រឹក្សាខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោក-លោកស្រីអភិបាលរងក្រុង/ស្រុក​ លោក-លោកស្រីប្រធាន​ អនុប្រធានមន្ទីរ​ និងមន្ត្រីជំនាញអង្គភាពនានាជុំវិញខេត្ត។

វេទិកាថ្នាក់ខេត្តនេះរៀបចំក្នុង​គោលបំណង÷ បង្ហាញអំពីតម្រូវការអភិវឌ្ឍន៍នៅមូលដ្ឋានទូទាំងខេត្ត​ ដេីម្បីសម្របសម្រួលអោយបន្សុីនិងតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោងនិងធនធានរបស់ដៃគូរអភិវឌ្ឍន៍​ អង្គការសង្គមស៊ីវិល​ វិស័យឯកជន​ និងអ្នកពាក់ព័ន្ធនានា​ ដេីម្បីឆ្លេីយតបទៅនឹងតម្រូការរបស់ប្រជាពលរដ្ឋនៅក្នងខេត្តប្រកបដោយប្រសិទ្ធិភាព។

អត្ថបទទាក់ទង