ប្រតិភូអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជា អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ អមដំណើរដោយ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង តំណាងពីក្រសួងសុខាភិបាល ទីប្រឹក្សាក្រសួង លោកជំទាវ អគ្គលេខាធិការ គ.ជ.ប.ជ អគ្គលេខាធិការរង មន្រ្តីបច្ចេកទេសសុខាភិបាល និងអង្គការ IOM តំណាងធនាគារ ADB និង មន្រ្តីបច្ចេកទេសជាច្រើនរូបទៀត ។
បានអញ្ជើញបន្តដំណើរទស្សនកិច្ចការងារ និងជួបពិភាក្សាការងារជាមួយមន្រ្តីមានសមត្ថកិច្ច នៅច្រកទ្វារអន្តរជាតិចាំយាម កងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ ៨២៧ និង នគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុង ។
គោលបំណងរបស់ប្រតិភូរាជរដ្ឋាភិបាលក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកធាតុចូលមួយចំនួន ដើម្បីគ្រប់គ្រងលំហូរចេញ ចូលតាម ច្រកព្រំដែន និងអនុវត្តគោលនយោបាយគាំពារក្នុងវិស័យសុខាភិបាល របស់ពលករទេសន្តរប្រវេសន៍ ដើម្បីជាមូលដ្ឋានក្នុងការកសាងរៀប ចំផែនការយុទ្ធសាស្រ្តជាតិ ក្នុងវិស័យសុខាភិបាល ។
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185842_562-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185840_709-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185838_537-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185833_084-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185830_130-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185827_808-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185825_036-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185822_755-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185821_656-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185819_169-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185817_476-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185815_442-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185813_870-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185812_512-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2021/10/IMG_20211022_185810_189-1024x682.jpg)