លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ច ប្រជុំពិភាក្សាលើការរកទីតាំងដីសម្រាប់ដាក់ឡដុតសំរាម នៅក្នុងឃុំប៉ាក់ខ្លង ជាលទ្ធផលរដ្ឋបាលស្រុកមិនមានទីតាំងដីសម្រាប់ដាក់ឡដុតសំរាមទេ ព្រោះសុទ្ធតែជាដីឯកជន ហើយដីដែលរដ្ឋបាលស្រុកបានបំរុងទុកគឺមានទីតាំងនៅឆ្ងាយដែលស្ថិតឃុំទួលគគីរលើ ឃុំទួលគគីរ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
វេលាម៉ោង ១៤:៣០នាទីរសៀល