រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចាត់មន្រ្តី ០១រូប សហការជាមួយអជ្ញាធរឃុំប៉ាក់ខ្លងចុះបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ក្រុមគ្រួសារអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

កោះកុង,ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចាត់លោក សាក់ សំណាង ប្រធានការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្ស សហការជាមួយអជ្ញាធរឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ចុះបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ក្រុមគ្រួសារអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ០៦នាក់។

អត្ថបទទាក់ទង