លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចុះពិនិត្យការរៀបចំទីតាំងសម្រាប់ឱ្យប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនយូញៀន ដែលជាប្រជាពលរដ្ឋប្រភេទ១ (ប្រជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគ) មកចាប់ឆ្នោតយកដីឡូត៍ដែលជាការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ការចាប់ឆ្នោតនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១ នៅទីតាំងដីឡូត៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។