រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី  សឿ សាវី សមាជិកក្រុមប្រឹក្សាស្រុក និងជាសមាជិក​គណៈកម្មាធិការ​អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង រួមជាមួយ​គណៈកម្មាធិការ និង​គណៈកិត្តិយសអនុសាខា សហការជាមួយ​អាជ្ញាធរ​ឃុំត្រពាំងរូង នាំយកអំណោយ​សប្បុរសធម៌​ជូនស្រ្តីងាយរងគ្រោះ​ចំនួន ០១គ្រួសារ​ នៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយមានការចាត់តាំងពីលោក ឯក ម៉ឹង ប្រធាន​ក្រុមប្រឹក្សា​ស្រុក និងលោក ជា សូវី អភិបាល និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង លោកស្រី សឿ សាវី សមាជិកក្រុមប្រឹក្សាស្រុក រួមជាមួយនឹង​គណៈកម្មាធិការ និងគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ធ្វើការសហការជាមួយ​អាជ្ញាធរ​ឃុំឃុំត្រពាំងរូង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ​សប្បុរសធម៌​របស់អនុសាខា ប្រគល់ជូនស្រ្តីងាយរងគ្រោះ រស់នៅចំណុចវាលស្បូវ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​

ក្នុងឱកាសនោះ លោកស្រី និងក្រុមការងារក៏បានពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ឯក ម៉ឹង  ប្រធាន​ក្រុមប្រឹក្សា និងលោក ជា សូវី ប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះ ក្រុមការងារបានផ្តាំផ្ញើដល់ស្រ្តីរងគ្រោះ និងលើកទឹកចិត្តថែទាំសុខភាពឱ្យបានល្អ  រក្សាអនាម័យក្នុងការរស់នៅ  ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង  ត្រូវខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិតបន្តទៅមុខទៀត។

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់  និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩   ដើម្បីសេចក្តីសុខ  និងសុភមង្គលក្នុងក្រុមគ្រួសារ។

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម"៖
- ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។    
- ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម  ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា  ។

សម្ភារដែលអនុសាខាផ្តល់ជូនរួមមាន៖ អង្ករ ២៥គក្រ ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ប្រេងឆា ២ដប ស្ករស ២គក្រ មី ១កេស ប៊ីចេង ២កញ្ចប់ ទឹកសុទ្ធ ២យួរ និងត្រីខកំប៉ុង១ឡូ ម៉ាស់ ១ដុំ ព្រមទាំង ថវិកាអនុសាខាចំនួន ១០០ ០០០រៀល ដោយឡែក ក្នុងនោះក៏មានថវិកា​ចូលរួម​ពី​សប្បុរសជនចំនួន ៦០ ០០០រៀលផងដែរ។

អត្ថបទទាក់ទង