លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាប្រធានគណៈកម្មការរដ្ឋបាល ដោយមានការណែនាំ និងអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចុះត្រួតពិនិត្យផ្លូវ អូរ ប្រឡាយ និងផ្ទះដែលសង់លើផ្លូវក្នុងប្លង់គោល ក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។