/ / /

ទិវាគម្រប់ខួប៩ឆ្នាំ នៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជាព្រះរាជអគ្គពុទ្ធសាសនូបត្ថម្ភក៏ខ្មែរ និងជាព្រះរាជឧត្តមបិតា នៃពុទ្ធសាសនិកពិភពលោក

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ទិវាគម្រប់ខួប៩ឆ្នាំ នៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជាព្រះរាជអគ្គពុទ្ធសាសនូបត្ថម្ភក៏ខ្មែរ និងជាព្រះរាជឧត្តមបិតា នៃពុទ្ធសាសនិកពិភពលោក។

ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ នៃរដ្ឋបាលស្រុកស្រែអំបិល បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប៩ឆ្នាំ ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម របស់ព្រះអង្គ និងចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

_____
ប្រភព: ឡូ រដ្ឋា

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/05/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/05/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង​ មន្ត្រីពាក់ព័ន្ធ​នៃការយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានចូលរួមវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពតាមប្រព័ន្ធនិម្មិត (Zoom) ស្តីពីការរៀបចំកិច្ចបញ្ជិកា និងការអនុវត្តថវិកាជំងឺមិនឆ្លងសម្រាប់មន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ នៃរដ្ឋបាលរាជធានី-ខេត្ត

  • ហេង គីមឆន/
    28/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានដឹកនាំមន្រ្តីរាជការស៊ីវិលចូលរួមក្នុង«កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈ ប្រចាំខែឧសភា ឆ្នាំ២០២៦»

  • ហេង គីមឆន/
    28/05/2026

    សេចក្តីជូនដំណឹង ស្ដីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦

  • ហេង គីមឆន/
    28/05/2026

    M.r Wang Shou Ceng បរិច្ចាគថវិកាចំនួន ២,៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    ឯកឧត្តមសេនីយ៍ទោ ប៊ុន ថូ បរិច្ចាគថវិកាចំនួន ៥០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦