ដោយមានការចង្អុលបង្ហាញពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព លោកស្រី អ៊ុន មករា អភិបាលរងស្រុកស្រែអំបិល តំណាងសមាគមនារីកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ព្រមទាំងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័ក និងមានសមាជិកជាស្ដ្រីមេម៉ាយក្រីក្រ ចាស់ជរា ស្ដ្រីមានផ្ទៃពោះ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!