ព្រឹកថ្ងៃព្រហស្បតិ៍ ៨កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ (រដ្ឋបាលមន្ទីរផែនការខេត្ត)
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានអញ្ជេីញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លេីសេចក្តីព្រាងនីតិវិធីថ្មីសម្រាប់កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជា តាមរយៈពីចម្ងាយ (Zoom Meeting) ក្រោមអធិបតីភាព÷ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការ និងទទួលបានការអញ្ជេីញចូលរួមពីលោក-លោកស្រីប្រធានមន្ទីរផែនការទាំង២៥រាជធានី-ខេត្ត ដែលរៀបចំដោយនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែនការ។