នៅល្ងាចថ្ងៃអង្គារ ៦កើតខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ខែតុលាឆ្នាំ២០២១
លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ រួមជាមួយនឹងអាជ្ញាធរ ចាត់ចែងរៀបចំនិងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនិងកូនចៅនៃសព ដែលមានវិជ្ជមានកូវី១៩
ដោយសពឈ្មោះ ខេន ភុំ ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅ នៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។
សពបានដឹកមកបូជានៅឡរ ស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ទៅតាមលំអាននៃទំនៀម៕
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
==========
ថ្ងៃអង្គារ ៦ កើត ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១
ខែតុលា 12, 2021