នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមការចង្អុលបង្ហាញពីលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក លោក សួស ម៉ៅ នាយករដ្ឋបាលស្រុក បានដឹកនាំក្រុមការងារស្រុក សហការជាមួយក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង អាជ្ញាធរឃុំបឹងព្រាវ និងឃុំស្រែអំបិល យកថ្មចំនួន ១០ឡាន ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុន លីម លុង ចាក់បំពេញចំណុចដែលខូចខាត នៃកំណាត់ផ្លូវលេខ ១៤៨៣ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាបណ្ដោះអាសន្ន។
____
ប្រភព: ឡូ រដ្ឋា