សូមគោរពរាយការណ៍ពី សាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង ជូន ឯកឧត្ដមបណ្ឌិតប្រធាន មុិញ បានកុសល ឯកឧត្ដមអនុប្រធាន និងថ្នាក់ដឹកនាំ សមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត គ្រប់ជាន់ថ្នាក់ សូមមេត្តាជ្រាប់ដ៏ខ្ពង់ខ្ពស់ !
អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ !
អរគុណសម្តេចតេជោ ហ៊ុន សែន អគ្គស្ថាបនិកសន្តិភាព !
អរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ !
អរគុណឯកឧត្តម ហ៊ុន ម៉ានិត !
…………………………………
សាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង
ថ្ងៃចន្ទ ៥ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១
វេលាម៉ោង ០២:៣០រសៀល
– ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជាព្រះអនុប្រធានសាខាសមាគមប្រចាំខេត្តកោះកុង និងជាព្រះចៅអធិការវត្តសិលារតនារាម (វត្តប្រាសាទអង្គរភ្នំខ្លុង) តំណាងដ៏ខ្ពងខ្ពស់ – ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និងជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង
– លោក យឹម ចន្ធី អនុប្រធានអនុសាខាសមាគមប្រចាំស្រុកស្រែអំបិល តំណាងលោក -លោកវរសេនីយ៍ទោ គង់ សារ៉ាវុឌ្ឍ ប្រធានអនុសាខាសមាគមប្រចាំស្រុកស្រែអំបិល និងសមាជិក សមាជិកា ដោយមានការចូលរួមពីលោកវរសេនីយ៍ត្រី ព្រំ ឆើយ នាយប៉ុស្តិ៍រដ្ឋបាលស្រែអំបិល អ្នកស្រីមេភូមិ បាននាំយក អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអចិន្រ្តៃយសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោក ជា ចន្ទ័កញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល តាមរយៈសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង ។
អំណោយរួមមាន៖ – អង្ករ ២៥ គីឡូក្រាម – ទឹកបរិសុទ្ធវីតាល់ ១ កេះ – ទឹកបរិសុទ្ធ ១០ យួរ – ត្រីខកំប៉ុង ១ យួរ – មី ១ កេះ – ម៉ាស ១ ប្រអប់ – ទឹកត្រី ១ យួរ – ទឹកសុីអុីវ ១ យួរ – ប៊ីចេង – អំបិល – ស្កសរ – ទឹកអូឈិ ១ យួរ – ទឹកត្រចៀកកាំ ១ យួរ – ភេសជ្ជៈ ១ យួរ – ទឹកដោះគោ ១ យួរ – ទេយ្យទាន ១ កញ្ចប់ធំ
– និងថវិកា ៨០,០០០ រៀល ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋចំនួន ០២ គ្រួសារ – ដែលគ្រួសារទី ០១ ទីទាល់ក្រចាស់ជរានិងជាប់ចត្តាឡីស័ក្ក – គ្រួសារទី ០២ មានជំងឺពិការភាពដេកនិងកន្លែងនិងទីទាល់ក្រ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
– សមាសភាពចូលរួម៖
– ព្រះព្រហ្មកេស ហេង ប៊ុនសាម
– ព្រះភិក្ខុ មួន ជា
– ព្រះភិក្ខុ សុន ថាវ៉ាត់
– លោក យឹម ចន្ធី
– លោក នួន ឆេងគា
– លោក សឹម ម៉េត
– លោក កង់ រឿន
– លោក លាង ឆៃឃី
– អ្នកស្រី ផន រតនា
——-
ប្រភព: ឡូ រដ្ឋា



















