ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ២០២១-២០២៥ របស់ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) នៅសាលាប្រជុំជាន់ផ្ទាល់ដីមន្ទីរសុខាភិបាលខេត្តកោះកុង។