/ / /

ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណខេត្តកោះកុង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល

ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណខេត្តកោះកុង ព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង និងជាព្រះប្រធានសាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកោះកុង, ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរ អនុគណស្រុកស្រែអំបិល ព្រះចៅអធិការវត្តអង្គរភ្នំខ្លុង, ព្រះព្រហ្មបញ្ញោ សន ស៊ីណាត ព្រះធម្មធរ សហការីអនុគណស្រុកស្រែអំបិល ព្រះចៅអធិការវត្តគិរីវ័ន្ត និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារនាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្ត និងអំណោយរបស់លោកអភិបាលស្រុក ចែកជូនបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ នៅវត្តគិរីវន្ត ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ អំណោយទាំងនោះរួមមាន អង្ករ មី ស្ករស ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកដោះគោ សាប៊ូលុច្ស ម៉ាស ទឹកបរិសុទ្ធ និងថវិកាក្នុងម្នាក់ ៥០.០០០រៀល។

ក្នុងនោះផងដែរ លោកអភិបាល មានមតិផ្តាំផ្ញើរបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ឲ្យមានការថែរក្សាអនាម័យ ការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងគោរពតាមវិធានសុខាភិបាលនានា។


ប្រភព: ឡូ រដ្ឋា

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/05/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ នគរបាល​ខេត្ត​កោះកុង​ អមដំណើរដោយ លោក​វរសេនីយ៍ឯក​ គង់ បញ្ញា ស្នងការរង ផែនការ​ងារ​នគរបាល​ការពារ​ព្រំដែន​គោក​ ៨២៧​ អញ្ជើញ​ចូលរួមស្តាប់បទបង្ហាញស្តីពីប្រវត្តិ និងស្ថានភាពព្រំដែនកម្ពុជា

  • ហេង គីមឆន/
    28/05/2026

    លោកអ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    ឧកញ៉ា លឹម សុខឃាង អគ្គនាយកក្រុមហ៊ុន​ ទឹកស្អាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៨,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ Royal Group Co.,Ltd បរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    ឯកឧត្តម ឡាយ ព្រហសត្ថ ប្រធានក្រុមហ៊ុន Full Moon Co.,Ltd និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៤,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦