/ / /

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងនិងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាបានដឹកនាំសហការីអនុសាខាស្រុក សហការជាមួយ​អាជ្ញាធរ​ឃុំអណ្តូងទឹក ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក​អំណោយ​សប្បុរសធម៌​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក ប្រគល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើ​ចត្តាឡីស័ក​នៅតាមខ្នងផ្ទះ ចំនួន ១២ គ្រួសារ

នារសៀលថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងនិងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាបានដឹកនាំសហការីអនុសាខាស្រុក សហការជាមួយ​អាជ្ញាធរ​ឃុំអណ្តូងទឹក ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក​អំណោយ​សប្បុរសធម៌​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក ប្រគល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើ​ចត្តាឡីស័ក​នៅតាមខ្នងផ្ទះចំនួន  ១២ គ្រួសារ នៅក្នុងភូមិជីមាល  ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ក្នុងឱកាសនោះ លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ និងក្រុមការងារឃុំ បានពាំនាំប្រសាសន៍លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខដោយ ក្តីអាណិតអាសូរ ចំពោះគ្រួសារគាត់។

ជាមួយគ្នានេះ ក្រុមការងារស្រុក-ឃុំ បានផ្តាំផ្ញើដល់ក្រុមគ្រួសារ និងលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ  រក្សាអនាម័យក្នុងការរស់នៅ  ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង  ត្រូវខិតខំតស៊ូ។

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់  និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩   ដើម្បីសេចក្តីសុខ  និងសុភមង្គលក្នុងក្រុមគ្រួសារ។ 

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

” ៣កុំ ៣ការពារ ២ចូលរួម”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

សម្ភារៈនេះជាអំណោយរបស់សប្បុរសជន ដែលផ្តល់ជូនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ចូលរួមសួរសុខទុក្ខអ្នកជាប់ចត្តាឡីស័កនៅតាមគេហដ្ឋាន មានគ្រឿងឧបភោគបរិភោគមួយចំនួនដូចខាងក្រោម៖

-អង្ករ ២៥គីឡូក្រាម 

-មី១កេះ

-ទឹកត្រី១យួរ

-ទឹកស៊ីអីវ ១យួរ

ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃចន្ទ ១៣ រោច ខែភទ្របទ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១

October 4, 2021

បិណ្ឌ ១៣ (Ben 13)

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងវេទិកា“ពិភាក្សា ជាមួយយុវជនខេត្តកោះកុង ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាសបានឧបត្ថម្ភថវិកាដល់លោកស្រី ណាង យូង រស់នៅភ្ញីមាស ដែលមានជីវភាពខ្វះខាតត្រូវបញ្ជូនកូនស្រីទៅមន្ទីរពេទ្យរាជធានីភ្នំពេញ(ពេទ្យជប៉ុន)

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងដែលស្តុកសាច់បង្កកនៅតាមភូមិ ស្ថិតនៅភូមិទាំងបី នៃឃុំភ្ញីមាស

  • ហេង គីមឆន/
    13/06/2026

    លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស.ម.ន បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦ ០០០ ០០០រៀល(ប្រាំមួយលានរៀលគត់) ជូនលោក គង់ ច័ន្ទវាសនា ត្រូវជាកូនបង្កើត របស់សពលោក គង់ វុទ្ធី (មន្ត្រីចូលនិវត្តន៍)

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំជ្រោយប្រស់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/06/2026

    លោក តុង យាវ អភិបាលរងស្រុក និងលោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ