ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អឹង សិច និងភរិយា ម្ចាស់ហាង លី លីម លក់កុំព្យូទ័រ ជិតផ្សារដងទង់ ព្រមទាំងក្រុមគ្រួសារ ដែលមានចិត្តសប្បុរស និងសទ្ធាជ្រះថ្លា បានឧបត្ថម្ភធុងអុកស៊ីនសែនចំនួន២ធុង គ្រែអ៉ីណុកចំនួន១ HUMAN ALBUMIN(50ml) ចំនួន៥ដប Paracetamol(100ml) ចំនួន១ដប និងខោទឹកនោមចំនួន៤ដុំ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុងសម្រាប់ប្រើប្រាស់ជួយសង្គ្រោះដល់អ្នកជំងឺតាមតម្រូវការ។