សាខា កក្រក ខេត្តកោះកុង៖
ថ្ងៃសុក្រ ១០រោច ខែភទ្របទឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមាន ឯកឧត្តម ប៊ុន លើត ជាប្រធានកិត្តិយស លោកជំទាវ មិថុនា ភូថង បានចាត់ឲ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា រួមដំណើរជាមួយក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មបាំង បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកអំណោយរបស់សាខា ផ្តល់ជូនគ្រួសារកុមារី ឈ្មោះ លី ហុង រងគ្រោះដោយសារភ្លើងឆាបឆេះដបសាំងបណ្តាលអោយស្រោចលើ ធ្វើអោយរលាកធ្ងន់ធ្ងរជើងផ្នែកខាងឆ្វេង រស់នៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។
នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា និងក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី និងក្តីអាណិតអាសូរ ពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងសូមជូនពរក្មួយស្រីឆាប់ជាសៈស្បើយឆាប់ៗ។
ក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
” ៣កុំ ៣ការពារ ២ចូលរួម”៖
សម្ភារ:ដែលអនុសាខាបានផ្ដល់ជូនរួមមាន ៖
អង្ករ២៥គក្រ មី១កេះ ត្រីខ១ឡូ ទឹកត្រី ៣ដប ទឹកសុទ្ធ១កេះ ម៉ាស់ រទេះរុញ១ និងថវិកាមួយចំនួនផងដែរ។





