លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពីសេចក្តីណែនាំស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុម័តថវិការដ្ឋបាលឃុំ សង្កាត់ តាមប្រពន្ធអនឡាញបញ្ជូនរូបភាព និងសំឡេង (ZOOM)។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយរដ្ឋបាលខេត្ត សម្រាប់សិក្ខាកាម ពីរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ក្រុមទី២ ដែលមាន៣ស្រុក គឺស្រុកស្រែអំបិល ស្រុកកោះកុង និងស្រុកថ្មបាំង។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៥ របស់ក្រសួងមហាផ្ទៃ សំដៅការរៀបចំ និងការអនុម័តថវិការដ្ឋបាលឃុំ សង្កាត់ ដោយមានការចូលរួមពីប្រជាជន និងសាធារណជនប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់៕