រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមសិក្ខាសាលា​ពិគ្រោះយោបល់​ ស្តីពីការរៀបចំឯកសារយុទ្ធសាស្ត្រទំនាក់ទំនងសម្រាប់អនុវត្តក្នុងក្របខណ្ឌកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ។

ព្រឹកថ្ងៃព្រហស្បតិ៍​ ៩រោច​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ២០២១​ (រដ្ឋបាលមន្ទីរផែនការខេត្តកោះកុង)

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានអញ្ជេីញចូលរួមសិក្ខាសាលា​ពិគ្រោះយោបល់​ ស្តីពីការរៀបចំឯកសារយុទ្ធសាស្ត្រទំនាក់ទំនងសម្រាប់អនុវត្តក្នុងក្របខណ្ឌកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រោមអធិបតីភាព​ ឯកឧត្តម​ ថេង​ បញ្ញាធន​ រដ្ឋលេខាធិការក្រសួងផែនការ​ តំណាងដ៏ខ្ពង់ខ្ពស់​ ​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ឆាយ​ ថន​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្ត្រីក្រសួងផែនការ​ និងសមាសភាពលោក-លោកស្រីប្រធានមន្ទីរផែនការរាជធានី-ខេត្តក្នុងគោលបំណងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រនេះ​ ដេីម្បីផ្តល់នូវគណនេយ្យភាព​ និងតម្លាភាពដល់អ្នកមានចំណែកពាក់ព័ន្ធទាំងអស់​ ជាពិសេសប្រជាជនដែលជាអ្នកទទួលផល។

អត្ថបទទាក់ទង