/ / / /

លោក វរ:សេនីយ៍ឯក សៀង ហ៊ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង អញ្ជើញចុះជួបសំណេះសំណាលសួរសុខ និងប្រជុំផ្សព្វផ្សាយណែនាំ ពង្រឹងការងារជំនាញដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រោយប្រស់

-នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១  វេលាម៉ោង  ៩ និង ០០នាទីព្រឹក លោក  វរ:សេនីយ៍ឯក  សៀង ហ៊ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង អញ្ជើញចូលរួម អមដំណើរដោយ លោក និង កញ្ញា អធិការរង  ផ្នែកជំនាញ នីមួយៗ នៃអធិការដ្ឋាន ចុះជួបសំណេះសំណាលសួរសុខ និងប្រជុំផ្សព្វផ្សាយណែនាំ ពង្រឹងការងារជំនាញដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រោយប្រស់ មានដូចខាងក្រោម:

     ១/-ផ្សព្វផ្សាយណែនាំ និងពង្រឹង លើការងារជំនាញព្រហ្មទណ្ឌ និងគ្រឿងញៀន

      ២/ផ្សព្វផ្សាយណែនាំ អំពីការផ្តល់សៀភៅគ្រួសារ (ក៤) សៀវភៅស្នាក់នៅ(ក២) និងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន

       ៣/ផ្សព្វផ្សាយណែនាំ និងពង្រឹង របៀបរបបរាយការណ៍ លើការងាកិច្ចការប៉ុស្តិ៍

        ៤/ផ្សព្វផ្សាយណែនាំនិងពង្រឹង អំពីរបបរាយការណ៍ប្រចាំថ្ងៃ ,ហិរញ្ញវត្ថុ និងការងារគ្រប់គ្រងសមាជិកសមាគមន៍អតីតយុវជនកម្ពុជា ឃុំជ្រោយប្រស់

       ៥/ពង្រឹងពិន័យរបស់កងកម្លាំងនគរបាលជាតិ ដល់មន្ត្រីប៉ុស្តិ៍រដ្ឋបាលជ្រោយប្រស់

        ៦/ផ្សព្វផ្សាយណែនាំលើការងារសន្តិសុខ ក្នុងមូលដ្ឋាន

        ៧/ផ្សព្វផ្សាយណែនាំចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តន៍ការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តជានិច្ច *៣កុំ ៣ការពារ*

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    28/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចំនួន ០១រូប ចូលរួមសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    28/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការពិនិត្យវាយតម្លៃគ្រឿងឥស្សរិយយស ជូនដល់វីរជន និងមន្ដ្រីរាជការ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០២៦

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ ហាន់​ ចក់​ ប្រធានការិយាល័យពាហិរសាសនា​ នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ តំណាងលោកប្រធានមន្ទីរ បានចូលរួមសិក្ខាសាលា ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMIS) ថ្មី

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករកការជិកគាស់ និងការធ្វើមាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តកោះកុង