រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ពិធីផ្ដល់ទុនសហវិនិយោគធាតុចូលកសិកម្មដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មឃ្មុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតនៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

ពេលព្រឹក៖ លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោកស្រី ធឹម ច័ន្ទរស្មី មន្រ្តីការិយាល័យផែនការ-គណនេយ្យ ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំជីខក្រោម បានចុះរៀបចំពិធីផ្ដល់ទុនសហវិនិយោគធាតុចូលកសិកម្មដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មឃ្មុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតនៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពលោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិល និងលោក ហេង ឈីវ ជំទប់ទី១ ឃុំជីខក្រោម ដែលមានអ្នកចូលរួមសរុបចំនួន ៥០នាក់ ស្រី ១១នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង