រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអាជ្ញាធរឃុំជីខក្រោម និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង បានរៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបប្រើស ១០០

ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១

នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងមន្ត្រីជាប់កិច្ចសន្យា ០១រូប សហការជាមួយអាជ្ញាធរឃុំជីខក្រោម និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង បានរៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបប្រើស ១០០ ចំនួន ៦០ខ្សែ ប្រវែង ៤៨០ម៉ែត្រ ដែលជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆៈជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល នៅភូមិអន់ឆ្អើត ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ១១នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង