ថ្ងៃចន្ទ ៦រោខ ខែភទ្របទ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
_««»»_
វេនបិណ្ឌ ទី០៦
កោះកុង៖ ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកោះកុង និងលោកជំទាវ បានចាត់លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងមន្ត្រីក្រោមឱវាទ នាំយកនូវ ទេយ្យទាន និងចតុបច្ច័យ ប្រគេនព្រះសង្ឃគង់ក្នុងជោតញ្ញាណ និងវត្តទេពនិមិត្ត ក្នុងសង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌវេនទី០៦ ។