ស្រុកកោះកុង: ថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោក ឃុន វណ្ណា មេឃុំកោះកាពិ បានដឹកនាំ លោក លោកស្រីក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ លោកភូមិ និងកម្លាំងប្រជាការពារភូមិ ទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ ចំនួន ៦៥ កញ្ចប់ របស់ឯកឧត្តមនាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ កាន់ ចន្ទ្រា តាមរយៈលោកឧត្តមនាវីត្រី ឯម ចន្ថា មេបញ្ជាការកងការពារ កោះកុងក្រៅលេខ២ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ស្ថិតនៅចំណុចឡាំដាំ ភូមិ១ នៃឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។ លោកឧត្តមនាវីត្រី ឯម ចន្ថា មេបញ្ជាការកងការពារកោះកុងក្រៅលេខ២ បានពាំនាំមតិផ្តាំផ្ញើ សួរសុខទុក្ខ របស់ឯកឧត្តមនាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ កាន់ ចន្ទ្រា ឱ្យប្រជាពលរដ្ឋដែលកំពុងធ្វើ ចត្តាឡីស័កទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និង អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលគឺ ៣ការពារ ៣កុំឱ្យបានខ្ជាប់ខ្ជួនជានិច្ច ។ លោក ឃុន វណ្ណា មេឃុំកោះកាពិបានថ្លែងអំណរគុណយ៉ាជ្រាលជ្រៅបំផុតជូនឧត្តមនាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ កាន់ ចន្ទ្រា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ពីសុខុមាលភាពប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់កាលទេសៈទាំងអស់ ជាពិសេសគឺក្នុងពេល នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។
ប្រភព: រដ្ឋបាលឃុំកោះកាពិ