រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំស្តីពីការបង្កើតគណ:កម្មការគ្រប់គ្រងសាលារៀន នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង។

ស្រុកកោះកុង: ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១
លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោក ជា សូវី អភិបាល  នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញចូលរួមជាគណ:អធិបតីដឹកនាំកិច្ចប្រជុំស្តីពីការបង្កើតគណ:កម្មការគ្រប់គ្រងសាលារៀន នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ។ សមាសភាពចូលរួមមាន: ព្រះចៅអធិការវត្តរូងគិរីសត្ថារាម ហៅវត្តត្រពាំងរូង លោកអធិការស្រុក អាជ្ញាធរឃុំ ភូមិ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ សរុប ២៣អង្គ/នាក់ ស្រី០៦នាក់ ។ ដែលមានរបៀបវារៈដូចខាងក្រោម៖
1,ប្រកាសហេតុ
2,ប្រកាសគណៈអធិបតី
3,គោរពភ្លេងជាតិបើកកម្មវិធី
4,មតិស្វាគមន៍របស់ប្រធានគណៈអធិបតី
5,របាយការណ៍សង្ខេបរបស់សាលារៀន
6,ប្រកាសសមាសភាពពង្រាងគណៈគ្រប់គ្រង វិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង
7,បទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់គណៈកម្មការគ្រប់គ្រងសាលា
8, មតិបូកសរុបរបស់ប្រធានគណៈអធិបតី
ប្រភព: រដ្ឋបាលស្រុកកោះកុង

អត្ថបទទាក់ទង