រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសំណើ និងចុះពិនិត្យទីតាំងដីដែលប្រជាពលរដ្ឋស្នើសុំចុះបញ្ជីដី នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំចុះបញ្ជីដីធ្លី និងបានចុះពិ​និត្យទីតាំងដី ដែលប្រជាពលរដ្ឋឈ្មោះ ហេង សំអាត បានដាក់ពាក្យស្នើសុំចុះបញ្ជីធ្វើបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនៃដីមានទីតាំងស្ថិតនៅភូមិ អូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
តាមរយៈកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីនេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានណែនាំឱ្យមន្ត្រីជំនាញភូមិបាលស្រុកស្រែអំបិល ចុចនិយាមកាទីតាំងដី រួចដំឡើងផែនទីបង្ហាញទីតាំងដីឱ្យបានច្បាស់លាស់ ដើម្បីក្រុមការងារពិនិត្យ និងបន្តនីតិវិធី។

អត្ថបទទាក់ទង