រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំត្រពាំងរូង បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែកញ្ញា នៅសាលាឃុំត្រពាំងរូង ។


ស្រុកកោះកុង: ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាលឃុំត្រពាំងរូង បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែកញ្ញា របស់ក្រុមប្រឹក្សាឃុំ ក្រោមអធិបតីភាព លោកស្រី កង ឡាយ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ នៅសាលាឃុំត្រពាំងរូង។ សមាសភាពចូលរួមមាន: លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ០៥នាក់ ជំនួយការឃុំ មេភូមិ អនុភូមិ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ សរុបចំនួន ០៩នាក់ ស្រី ០១នាក់។ កិច្ចប្រជុំនេះ បានផ្តោតទៅលើរបៀបវារៈដូចខាងក្រោម:
១. ពិនិត្យកូរ៉ុមសមាជិកក្រុមប្រឹក្សាឃុំ
២. ពិនិត្យ និងអនុម័តលើរបៀបវារៈ
៣. ពិនិត្យ និងអនុម័តលើកំណត់ហេតុ នៃកិច្ចប្រជុំខែមុន
៤. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកញ្ញា
៥. រាយការណ៍អំពីលទ្ធផលការអនុវត្តក្នុងខែកន្លងមក
៦. សំណូមពរ និងបញ្ហាផ្សេង
៧. បិទអង្គប្រជុំ

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង