ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ឡាយ ចាន់នាង ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដី្រ និងកុមារ (គ.ក.ស.ក) ស្រុកស្រែអំបិល និងលោកស្រី អ៊ុន មករា អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការ គ.ក.ស.ក បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី "គោលការណ៍ណែនាំទម្រង់ថ្មីៗ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារក្រុងស្រុក" ក្រោមអធិបតីភាព លោកជំទាវ សរ ស៊ឹមអីម ប្រធានគណកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ (គ.ក.ស.ក) ខេត្តកោះកុង និងមានការចូលរួមពីលោក លោកស្រី សមាជិកគណៈកម្មាធិការ គ.ក.ស.ក នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
———-
ប្រភព: ឡូ រដ្ឋា