ព្រះគ្រូ ធី អាំភុន ទីប្រឹក្សា
សមេ្តចព្រះសង្ឃរាជ និងជាព្រះគ្រូ សូត្រស្តាំ វត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងសប្បុរសជននានាជុំវិញខេត្ត នាំយកថវិកាផ្ទាល់ខ្លួន និងថវិកាដែលទទួលបានពីព្រះសង្ឃគង់នៅប្រទេសថៃ និងសប្បុរសជននានា ប្រគល់ជូនលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីចូលរួមរៀបចំការតម្លើងប្រព័ន្ធខ្យល់អុកស៊ីហ្សែន សម្រាប់ផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។
សូមបញ្ជាក់ផងដែរថា ថវិកាដែលប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង គឺមានចំនួន ២០,០០០,០០០រៀល (ម្ភៃលានរៀលគត់) និងចំនួន ១,១៥០ដុល្លារសហរដ្ឋអាមេរិច (មួយពាន់មួយរយហាសិបដុល្លាសហរដ្ឋអាមេរិក) ។