ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១
នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ បានដឹកនាំកម្លាំងចេញល្បាត ទប់ស្កាត់បទល្មើសជលផល នៅក្នុងភូមិសាស្រ្តឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ហើយបានជួបប្រទះបទល្មើស និងធ្វើការដកហូតឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ឬលបប្រើស១០០ បានចំនួន ៥០ខ្សែ ប្រវែង ៤០០ម៉ែត្រ ដែលជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មករក្សាទុកនៅ ស្នាក់ការសង្កាត់រដ្ឋបាលជលផលថ្មស ភូមិស្រែថ្មី ឃុំថ្មសស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង