/ / / /

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនំាកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនំាកិច្ចប្រជុំពិនិត្យលើរបាយការណ៍ប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា មន្ទីរ អង្គភាព ទីចាត់ការទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងកែសម្រួលទិន្នន័យ រឺសកម្មភាពឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនាពេលខាងមុខ។ ក្រុមការងារតែងតែមានកិច្ចប្រជុំមុនដាក់ឯកសារជូនក្រុមប្រឹក្សាខេត្ត កន្លងមករបាយការណ៍ប្រចាំខែ របស់មន្ទីរ និងអង្គភាព និងទីចាត់ការ ពិតជាមានភាពល្អប្រសើរ ជាមួយគ្នានេះដែរ សូមឱ្យបង្កើនការយកចិត្តទុកដាក់បន្តទៀត។ មួយវិញទៀត សូមឱ្យពិនិត្យ និងលើកយកផែនការ ដែលបានលើកឡើងក្នុងខែមុន តើបានអនុវត្តបានស្របតាមផែនការដែររឺទេ ព្រមទាំងលើកផែនការឱ្យបានសមស្របបំផុត ដើម្បីឆ្លើយតប និងគោលដៅរបស់មន្ទីរ អង្គភាព ទីចាត់ការរបស់ខ្លួន៕

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    21/09/2026

    លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានដឹកនាំមន្រ្ដីក្រោមឱវាទចុះសួរសុខទុក្ខមន្រ្ដីសុខាភិបាលមណ្ឌលសុខភាពស្ទឹងវែង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    21/09/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    21/09/2026

    លោក តុង យ៉ាវ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាលស្រុក ដឹកនាំក្រុមការងារស្រុក អមដំណើរ ឯកឧត្តម សុះ ម៉ាត់លី អនុប្រធានគណៈចលនាសាសនិកឥស្លាម តំណាង ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជាខេត្តកោះកុង បានដឹកនាំសមាជិក ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះជូនបងប្អូនប្រជាពលរដ្ឋចំនួន ០២ គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិអណ្ដូងទឹក និងភូមិសុវណ្ណបៃតង ស្រុកបូទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    21/09/2026

    លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹនាំមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យឯករាជ្យទាំង៣ នាយការិយាល័យទាំងអស់ចំណុះមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក បានចូលរួមប្រជុំផ្សព្វផ្សាយការត្រៀមអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា

  • ហេង គីមឆន/
    21/09/2026

    លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទីសាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការវិនិយោគផ្សារកោះកុងម៉ល ផ្សាររាត្រី និងផ្សារក្តាម ដែលស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    21/09/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរ បានដឹកនាំ លោក លោកស្រីអនុប្រធានមន្ទីរ ព្រមទាំងមន្រ្តីរាជការនៃមន្ទីរមុខងារសាធារណៈខេត្ត ដើម្បីចូលលរួមក្នុង «កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ»