/ / /

តាមការចាត់តាំងរបស់លោក ឆឹង ង៉ែ មេឃុំកណ្តោល លោក ឈាំង សុខ ក្រុមប្រឹក្សាឃុំ ដឹកនាំកម្លាំងប្រជាការពារភូមិ សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំ ចុះចាក់មីក្រូផ្សព្វផ្សាយ ដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងឃុំកណ្តោល

តាមការចាត់តាំងរបស់លោក ឆឹង ង៉ែ មេឃុំកណ្តោល លោក ឈាំង សុខ ក្រុមប្រឹក្សាឃុំ ដឹកនាំកម្លាំងប្រជាការពារភូមិ សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំ ចុះចាក់មីក្រូផ្សព្វផ្សាយ ដល់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។

សូមទៅទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ តាមកាលបរិច្ឆេទ និងទីតាំងដូចខាងក្រោម៖

_កាលបរិច្ឆេទ៖ ០៩-១០/កញ្ញា/២០២១

_ទីកន្លែង ៖ មណ្ឌលសុខភាពអណ្តូងទឹក

#ឯកសារភ្ជាប់

– ចំពោះមិនទាន់បានចាក់សោះ (សំបុត្រកំណើត,សំបុត្របញ្ជាក់កំណើត អត្តសញ្ញាណប័ណ្ណ) ។

– ចំពោះបានចាក់លើកទី១រួច (សន្លឹកប័ណ្ណចាក់លើកទី១)

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

———————–‐—————–

ថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    06/06/2026

    ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បណ្ដុះបណ្ដាលវិធីសង្គ្រោះបឋម (First aid) ដល់បុគ្គលិកក្រុមហ៊ុន KKN apparel Co,.Ltd ។

  • ហេង គីមឆន/
    06/06/2026

    លោក ប៉ែន សុផាត អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បរិច្ចាគថវិកាចំនួន ៨០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”

  • ហេង គីមឆន/
    06/06/2026

    លោក ទីណា រ៉ាដេត អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោកជំទាវ លឹម សៀកងីម បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦