រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានទទួលនំស្រួយលីលី ដែលជាការឧបត្ថម្ភរបស់លោកជំទាវឧកញ៉ា កែវ មុំ ចំនួន ៤០កេស ក្នុងនោះជូនរដ្ឋបាលស្រុក ២០កេស

លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានទទួលនំស្រួយលីលី ដែលជាការឧបត្ថម្ភរបស់លោកជំទាវឧកញ៉ា កែវ មុំ ចំនួន ៤០កេស ក្នុងនោះជូនរដ្ឋបាលស្រុក ២០កេស និងមូលដ្ឋានកងរាជអាវុធហត្ថ ២០កេស។

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរលោកជំទាវឧកញ៉ា កែវ មុំ និងស្វាមីព្រមទាំងក្រុមគ្រួសារ សូមជួបតែនឹង ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: ឡូ រដ្ឋា

អត្ថបទទាក់ទង