លោក សយ សុផល នាយករងរដ្ឋបាលសាលាស្រុក បានដឹកនាំក្រុមការងារស្រុកសហការសម្របសម្រួលជាមួយកងទ័ពជើងគោកភូមិភាគ៣ ចូលរួមប្រគល់និងចែកប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២៩០០ ប័ណ្ណ ជូនប្រជាពលរដ្ឋក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង (ក្នុងទីតាំងវត្តអង្គសិលាមុនី ថ្មស)មានរយៈពេល០២ថ្ងៃ
-ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង០៧ៈ៣០នាទីព្រឹក ដល់ម៉ោង១៧ៈ៣០នាទីរសៀល សម្រាប់ប្រជាពលរដ្ឋ ភូមិថ្មស និងភូមិចម្លងគោ
-ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង០៧ៈ៣០នាទីព្រឹក ដល់ម៉ោង១៧ៈ៣០នាទីរសៀល សម្រាប់ប្រជាពលរដ្ឋ ភូមិស្រែត្រាវ ភូមិស្រែថ្មី និងភូមិចំការលើ
ប្រពភៈរដ្ឋបាលស្រុកបូទុមសាគរ
======================
ថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១
កញ្ញា 7, 2021