ព្រឹកថ្ងៃអង្គារ ១កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នាយកដ្ឋានសាវនកម្មនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានចុះធ្វេីសាវនកម្មជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្ប: តាមរយៈប្រព័ន្ធអនឡាញ (zoom) រយ:ពេលមួយថ្ងៃ។ ដោយបានជួបជាមួយប្រធានការិយាល័យ អនុប្រធានការិយាល័យនិងមន្រ្តី តាមបណ្ដាការិយាល័យ ទាក់ទងជាមួយដំណេីរការរបស់ការិយាល័យនីមួយៗ ដេីម្បីកែរតម្រូវនូវចំនុចបញ្ហាដែរខ្វះខាតរបស់អង្គភាព។