រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរឃុំកោះកាពិ បានចុះតាមមូលដ្ឋាន ធ្វើការផ្សព្វផ្សាយដល់កុមារ អោយទៅចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពត្រពាំងរូង។

ស្រុកកោះកុង: ថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរឃុំ បានដឹកនាំក្រុមការងាររួមមាន: កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ ចុះធ្វើការផ្សព្វផ្សាយ និងជម្រុញដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលមានសមាជិកក្នុងគ្រួសារមានអាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ និងអាយុចាប់ពី១៨ ឆ្នាំឡើង ដែលមិនទាន់ទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ អោយទៅទទួលវ៉ាក់សាំង នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពត្រពាំងរូង ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង