/ / /

លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត បានអមដំណើរ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូក្រុមការងារអន្តរក្រសួង ចុះប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះពិនិត្យ សិក្សា និងវាយតម្លៃដីជាក់ស្តែងលើដីសាធារណៈរបស់រដ្ឋ

លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអមដំណើរ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូក្រុមការងារអន្តរក្រសួង ចុះប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះពិនិត្យ សិក្សា និងវាយតម្លៃដីជាក់ស្តែងលើដីសាធារណៈរបស់រដ្ឋ ក្រោយទទួលការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការជួលជូនវិស័យឯកជនក្នុងការវិនិយោគ លើគម្រោងចំនួន០២ គឺគម្រោងវារីវប្បកម្មក្តាមតាមបែបធម្មជាតិ ទំហំដី៣៦៩ហិកតា និងគម្រោងសាងសង់កំពង់ផែខ្នាតតូច ទំហំដី ៧៧៦៧ម៉ែត្រការ៉េ ដែលគម្រោងទាំង២ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រោយកិច្ចប្រជុំផ្សព្វផ្សាយក្រុមការងារអន្តរក្រសួងបានចុះពិនិត្យទីតាំងជាក់ស្តែង ក្នុងនោះឯកឧត្តមប្រធានក្រុមការងារបានណែនាំអោយតំណាងក្រុមហ៊ុន ត្រូវរៀបចំគ្រោងការ និងផែនការវិនិយោគអោយបានរួចរាល់ និងត្រូវស្នើសុំការបោះបង្គោលព្រំអោយបានច្បាស់លាស់ ទើបក្រុមការងារអន្តរក្រសួង នឹងចុះមកពិនិត្យ សិក្សា និងវាយតម្លៃលើការជួលដី ដែលជាសម្បត្តិរបស់រដ្ឋនេះម្តងទៀត ចំណែកស្ថាប័នសំខាន់ក្នុងការវាយតម្លៃការជួលដីរដ្ឋនេះគឺជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមប្រធានប្រតិភូក៏បានបញ្ចាក់ផងដែរថាគម្រោងទាំង២នេះពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាជនមូលដ្ឋាន និងជាផ្នែកមួយនៃសេដ្ឋកិច្ចជាតិ។៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/05/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ នគរបាល​ខេត្ត​កោះកុង​ អមដំណើរដោយ លោក​វរសេនីយ៍ឯក​ គង់ បញ្ញា ស្នងការរង ផែនការ​ងារ​នគរបាល​ការពារ​ព្រំដែន​គោក​ ៨២៧​ អញ្ជើញ​ចូលរួមស្តាប់បទបង្ហាញស្តីពីប្រវត្តិ និងស្ថានភាពព្រំដែនកម្ពុជា

  • ហេង គីមឆន/
    28/05/2026

    លោកអ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    ឧកញ៉ា លឹម សុខឃាង អគ្គនាយកក្រុមហ៊ុន​ ទឹកស្អាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៨,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ Royal Group Co.,Ltd បរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    ឯកឧត្តម ឡាយ ព្រហសត្ថ ប្រធានក្រុមហ៊ុន Full Moon Co.,Ltd និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៤,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦