/ / /

កិច្ចប្រជុំស្តីពីរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង ១៥ នាក់ និងឆ្លាស់វេន ឬការរៀនតាមបែបចម្រុះ ចំពោះតំបន់ ដែលមានការឆ្លងតិច និងមានការចាក់វ៉ាក់សាំងរួច

លោក ស្រង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំស្តីពីរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង ១៥ នាក់ និងឆ្លាស់វេន ឬការរៀនតាមបែបចម្រុះ ចំពោះតំបន់ ដែលមានការឆ្លងតិច និងមានការចាក់វ៉ាក់សាំងរួច ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានជម្រាបអង្គប្រជុំជាគោលការណ៍ និងលក្ខណៈបច្ចេកទេស ពាក់ព័ន្ធនឹង៖
១-ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌ ដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានី ខេត្ត ត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្តែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា
២-ការបន្តរៀនតាមបណ្តុំ ដែលមានចំនួនតិចជាង ១៥ នាក់ និងឆ្លាស់វេន ឬការរៀនតាមបែបចម្រុះ ចំពោះតំបន់ប្រជុំជន និងទីក្រុង ដែលមានការឆ្លងតិច និងមានការចាក់វ៉ាក់សាំងរួចហើយ
៣-ការបង្រៀននិងរៀនពីចម្ងាយ តាមអនឡាញ ចំពោះភូមិសាស្ត្រដែលមានហានិភ័យខ្ពស់
៤-ការពង្រឹងវិធានការការពារសុខភាពបុគ្គលិកអប់រំ អ្នកសិក្សា ជាពិសេសគ្រូបង្រៀនដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅ និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩
៥-ការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា និងអាជ្ញាធរ មូលដ្ឋាន ដើម្បសម្រេចនៅកម្រិតសាលារៀន ក្នុងការបើកឬផ្អាកដំណើរការសាលារៀន៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/05/2026

    ឧកញ៉ា លឹម សុខឃាង អគ្គនាយកក្រុមហ៊ុន​ ទឹកស្អាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៨,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ Royal Group Co.,Ltd បរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    ឯកឧត្តម ឡាយ ព្រហសត្ថ ប្រធានក្រុមហ៊ុន Full Moon Co.,Ltd និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៤,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    អគ្គិសនីខេត្តព្រះសីហនុ នៃអគ្កិសនីកម្ពុជា បរិច្ចាគថវិកាចំនួន ២០,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    ឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    លោកជំទាវ សុគុណ សុភ័ក្រ្ករាសី អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិក្រសួងការពារជាតិ​ និ បរិច្ចាគថវិកាចំនួន ២០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦