/ / /

ព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្រ្តីរាជការគ្រប់លំដាប់ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តួចផ្តើមមូលមតិគ្នានាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តទាំង៧ ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ដែលប្រារព្ធធ្វើនៅក្នុងវត្តចន្ទមុនីរាម (វត្តអណ្តូងទឹក) ដឹកនាំដោយ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក

ព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្រ្តីរាជការគ្រប់លំដាប់ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានផ្តួចផ្តើមមូលមតិគ្នានាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តទាំង៧ ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ដែលប្រារព្ធធ្វើនៅក្នុងវត្តចន្ទមុនីរាម (វត្តអណ្តូងទឹក) ដឹកនាំដោយ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក។

នាឱកាសនោះ លោក ហាក់ ឡេង អភិបាលស្រុក បាននាំយកទេយ្យទាន និងបច្ច័យចំនួន ៣,០០០.០០០រៀលគត់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងស្វាមីផងដែរ ហើយដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តកោះកុងផងដែរ។

ហើយសូមចូលរួមអនុវត្តនវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល

“ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង

” ៣កុំ ៣ការពារ ២ចូលរួម”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។

ក្នុងនោះទេ្យទានសម្រាប់ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង៧វត្ត រួមមានៈ ទៀនចំណាំព្រះវស្សា១គូរ អង្ករ២បាវ(១០០គីឡូក្រាម) មី១កេះ ថវិកាចំនួន ២,៣៣៥.០០០រៀលគត់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បណ្តាវត្តទាំង៧។

សូមអនុមោទនាមគ្គផល! សូមអនុមោទនាមគ្គផល! សូមអនុមោទនាមគ្គផល!

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

ថ្ងៃនេះ ជាថ្ងៃសីល

សីហា 31, 2021

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយមាតា បិតា អាណាព្យាបាល និងយុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ដែលបានកំពុងហ្វឹកហាត់ ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    06/06/2026

    ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បណ្ដុះបណ្ដាលវិធីសង្គ្រោះបឋម (First aid) ដល់បុគ្គលិកក្រុមហ៊ុន KKN apparel Co,.Ltd ។

  • ហេង គីមឆន/
    06/06/2026

    លោក ប៉ែន សុផាត អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បរិច្ចាគថវិកាចំនួន ៨០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”

  • ហេង គីមឆន/
    06/06/2026

    លោក ទីណា រ៉ាដេត អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    06/06/2026

    លោកជំទាវ លឹម សៀកងីម បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦