លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមី ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង សូមគោរពជូនពរ និងអបរអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី។ ការផ្តល់ពានរង្វាន់នេះ ពិតជាបង្ហាញពីការផ្ដល់តម្លៃ និងមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដម ចំពោះវីរភាព និងស្នាដៃដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាំឲ្យប្រទេសកម្ពុជា សម្រេចបាននូវសុខសន្តិភាព សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហព័ន្ធសន្តិភាពសកល (UPF)។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!